មើលបន្តិចក្រែងធ្លាប់ប៉ះពាល់! អាជ្ញាធរខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់(ស្លា.ប់១នាក់)បន្ថែមទៀត និងប្រវត្តិប៉ះពាល់

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញប្រកាសព័ត៌មាន អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៤នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១-ឈ្មោះ រស់ មាស ភេទប្រុស អាយុ២៤ឆ្នាំ (ស្លាប់) រស់នៅភូមិខ្វិត ឃុំត្រពាំងក្រសាំង ស្រុកបាធាយ

២-ឈ្មោះ រ៉ន ម៉េងរ៉ុន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិតាមើង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់

៣-ឈ្មោះ ដែន ណាវិដ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ឃុំក្រឡា ស្រុកកំពង់សៀម

៤-ឈ្មោះ អ៊ុ ស្រីនិច ភេទស្រី អាយុ ១៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ដែន ណាវិដ (រស់នៅជាមួយគ្នា)

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម