ចូលរួមអបអរ! ក្រុមគ្រូពេទ្យជួយបង្កើតកូនឲ្យអ្នកដែលកំពុងធ្វើចត្តាឡីស័កម្នាក់បានជោគជ័យ

ខេត្តស្វាយរៀង៖ យោងតាមផេកហ្វេសបុករបស់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា៖ «កាលពីថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង៤និង៣០នាទីរសៀល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង

បានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ មានអាស័យដ្ឋាននៅភូមិព្រៃផ្ដៅ១ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័ក ដោយទទួលជោគជ័យ។ ដោយទទួលបានកូនប្រុសម្នាក់មានទំងន់២.៦ គីឡូក្រាម ដែលនេះជាករណីទី៥ផងដែរ សម្រាប់មន្ទីរពេទ្យខេត្តស្វាយរៀង»៕

1

2