អាជ្ញាធរស្រុកបាទី បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៧នាក់បន្ថែមទៀត

ខេត្តតាកែវ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលស្រុកបាទី បានបង្ហាញអត្តសញ្ញាណអ្នកមានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។

រដ្ឋបាលស្រុកបាទី ក៏បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំង៧នាក់នេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ មាន មណ្ឌលសុខភាព និងមន្ទីរបង្អែកស្រុក ព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ៕

បុគ្គលទាំង៧នាក់ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ មានរាយនាមដូចខាងក្រោម៖

1

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម