សូមកុំព្រួយបារម្ភ! រាជរដ្ឋាភិបាលនឹងផ្ដល់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ក្នុងខណ្ឌទាំង០៤នៅតំបន់ក្រហម

រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំព្រួយបារម្ភពីការអត់វ៉ាក់សាំងចាក់ ពីព្រោះរាជរដ្ឋាភិបាលបានផ្ដល់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ក្នុងខណ្ឌទាំងបួន ប៉ុន្តែបងប្អូនត្រូវរងចាំដល់វេនរបស់ខ្លួនទើបតែចាក់ ដល់វេនហើយត្រូវទៅចាក់វ៉ាក់សាំង។

1

ឯកឧត្តម បានបញ្ជាក់ថា ជាគោលការណ៍រាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្មករនិយោជិតមានអាយុពី ១៨ឆ្នាំ ឡើងក្នុងខណ្ឌទាំងបួន គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ និង ខណ្ឌកំបូលទាំងអស់គ្នា ប៉ុន្តែការទៅចាក់វ៉ាក់សាំងជៀសវាងគ្មានសណ្ដាប់ធ្នាប់ និងតាមវិធានការការពារជំងឺឆ្លងកូវីដ-១៩ ប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងតាមការកំណត់របស់អាជ្ញាធរដែនដី គឺមួយភូមិម្ដងៗ ចំពោះប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរកំណត់ឱ្យទៅចាក់វ៉ាក់សាំង ត្រូវបំពេញទម្រង់ចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ និងភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ បើកម្មករគ្មានអត្តសញ្ញាណប័ណ្ណ ត្រូវមានសំបុត្រកំណើត ឬ ប័ណ្ឌ .ប.ស.ស.ក៏បានដែរ៕ ប្រភពពីៈ ទទក

2

3

4