ច្រើនណាស់យប់មិញ! រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង ទៅយកអ្នកកើតជំងឺកូវីដ-១៩ ទាំងយប់ (មានវីដេអូ)

រាជធានីភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុករបស់ TYDA-ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថាៈ «រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាល បានចេញទៅយកអ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ទាំងយប់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច»។

1

បើលោកអ្នកបានមើលក្នុងវីដេអូវិញ ពិតជាចង់ស្រក់ទឹកភ្នែកណាស់ បងប្អូនគេ បងប្អូនយើង មានអ្នកទើបតែមានកូនខ្ចី លោកយាយអង្គុយយំចាំគេហៅឈ្មោះឲ្យចូលឡានពេទ្យ និងមានក្មេងៗតូចជាច្រើនទៀតដែលបានឆ្លងជំងឺនេះ។

2

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

3

4

5

6

7

8

9

10

11

12