ស៊ែរឲ្យដឹងផង! អ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងលើកទី ២ នៅមណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩

រាជធានីភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ម្នាក់ ទៅចាក់វ៉ាក់សាំងលើកទី២ មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ០៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលទៅទទួលសេវា រឺ ចាក់វ៉ាក់សាំង នៅទីតាំងខាងលើ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

1