អាជ្ញាធរ សម្រេចបិទខ្ទប់ភូមិមួយ ក្នុងស្រុកជីក្រែង បន្ទាប់ពីរកឃើញឆ្លងកូវីដថ្មី ០៣នាក់បន្ថែមទៀត

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង និង ករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ សរុប ៤នាក់ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

បុគ្គលទាំង៤នាក់ ដែលទើបរកឃើញមានវិជ្ជមានកូវីដ-១៩ គឺជាក្រុមគ្រួសារតែមួយ ដែលទើបវិលត្រឡប់មកពីខេត្តព្រះសីហនុ មកដល់ព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ (ស្រុកជីក្រែង-ស្រុកស្ទោង)កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដែលបានកុហកថា មកពីខេត្តកំពង់ស្ពឺ។ បុគ្គលទាំង៣នាក់នោះ រួមមាន៖

១-ឈ្មោះ សៀន សៅណា ភេទស្រី អាយុ ៣០ឆ្នាំ (ប្រពន្ធ)

២-ឈ្មោះ ក្តិប ថុន ភេទប្រុស អាយុ ៣៣ឆ្នាំ (ប្តី)

៣-ឈ្មោះ ត្រេង បញ្ញា ភេទប្រុស អាយុ ១ឆ្នាំ ៦ខែ (កូន)

អ្នកទាំង៣ រស់នៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2