ដំណឹងល្អ! អ្នកនៅ “តំបន់លឿងទុំ” និង “តំបន់លឿង” អាចលក់គ្រឿងឧបភោគបរិភោគបាន ចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៨យប់

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញការណែនាំ ពីការអនុញ្ញាតគោលការណ៍ពិសេសចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុង “តំបន់លឿងទុំ” និង ”តំបន់លឿង” នៃភូមិសាស្រ្តរាជធានីភ្នំពេញ។

ក្នុងលិខិតនោះដែរ បានឲ្យដឹងថា រាល់សកម្មភាព មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្គត់ផ្គង់ម្ហូបអាហារ ដែលជាតម្រូវការចាំបាច់ ក្នុង “តំបន់លឿងទុំ” និង “តំបន់លឿង” បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរទៅទិញផលិតផល ដូចជា៖ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ និងអាចចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចល័ត ឬ លក់ដូរតាមលំនៅដ្ឋាន ចាប់ពីម៉ោង ៣ទៀបភ្លឺ រហូតដល់ម៉ោង ៨យប់ ជាកំហិត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីណែនាំ ដូចខាងក្រោម៖

1

2