តេស្តរកមេរោគកូវីដ-១៩សិន មុននឹងចូលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ និងសាធារណជន ជ្រាបថាៈ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អាជ្ញាធរខេត្ត សូមធ្វើការណែនាំដល់អ្នកដំណើរទាំងអស់ ដែលមានបំណងធ្វើដំណើរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖

១-សម្រាប់អ្នកធ្វើដំណើរមកស្នាក់រយៈពេលខ្លី ត្រូវសហការយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្តវិភាគរហ័សរកមេរោគកូវីដ-១៩ នៅទីតាំងសំណាកដើមទីចូលខេត្តស្វាយរៀង ចំនួន ២ទីតាំងៈ ស្រុកស្វាយជ្រំ តាមបណ្តោយផ្លូវជាតិលេខ១ និងស្រុករមាសហែក នៅជាប់ផ្លូវជាតិលេខ១៣ និងត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានពីពេលវេលាមកដល់ ទីតាំងស្នាក់នៅ និងឯកសារពាក់ព័ន្ធធ្វើដំណើរ។

២-សម្រាប់អ្នកធ្វើដំណើរមកស្នាក់រយៈពេលវែង ត្រូវយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានពីពេលវេលាមកដល់ទីតាំងស្នាក់នៅ និងឯកសារពាក់ព័ន្ធការធ្វើដំណើរ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

1