ពិតជាថ្លើមធំមែន! ហ៊ានបង្កហិ.ង្សាមកលេីសមត្ថកិច្ច ខណៈខ្លួនបំពានវិធានការរដ្ឋបាល​ក្នុងពេលបិទខ្ទប់

ភ្នំពេញ៖ យោងតាមផេកស្នងការដ្ឋានរាជធានីភ្នំពេញបានឲ្យដឹងថា មានបុរសម្នាក់ឈ្មោះ​ ឈួន​ ពុទ្ធា​ ដែលបេីករថយន្តល្មេីសនឹងវិធាការរដ្ឋបាល​ក្នុងពេលបិទខ្ទប់ ហេីយបង្កហិ.ង្សាមកលេីសមត្ថកិច្ច​ ត្រូវបានឃាត់ខ្លួន​ និងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

1

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលបានបង្ហោះដោយផេកស្នងការដ្ឋានរាជធានីភ្នំពេញ៖

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

បុរសម្នាក់ឈ្មោះ​ ឈួន​ ពុទ្ធា​ ដែលបេីករថយន្តល្មេីសនឹងវិធាការរដ្ឋបាល​ក្នុងពេលបិទខ្ទប់ ហេីយបង្កហិ.ង្សាមកលេីសមត្ថកិច្ច​ ត្រូវបានឃាត់ខ្លួន​ និងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់

កាលពីថ្ងៃ​ទី​៣០​ ​ខែ​មេសា​ ​ឆ្នាំ​២០២១​ កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បានធ្វេីការឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០១​ នាក់​ ពី​បទ​ល្មើស​នឹង​បម្រាម​គោចរ​របស់​ច្បាប់​រដ្ឋបាល​ និងបង្កហិង្សាដោយវាយមកលេីសមត្ថកិច្ចកំពុងអនុវត្តច្បាប់​ ដែល​ទីតាំង​ស្ថិត​នៅ​ភូមិ​ ត្រពាំង​ទា​ សង្កាត់​សំរោង​ក្រោម​ ​ខណ្ឌ​ពោធិ៍​សែនជ័យ​។

2

3

ដំណើរ​រឿង​ ៖​ នៅ​មុនពេល​កេីត​ហេតុ​ កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌពោធិ៍សែនជ័យ​ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ ដេីម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីឌ​ ១៩​ តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួង​សុខាភិបាល​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ ឈ្នះ​ ក្នុង​ភូមិ​ត្រពាំង​ទា​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ស្រាប់​តែ​ជន​សង្ស័យ​ឈ្មោះ​ ឈួន​ ពុទ្ធា​ ភេទ​ប្រុស​ បាន​បេីក​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ Nissan ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3 A8709 មាន​សណ្ដោង​ទូរ​កង់​តឺន័រ​ ឆ្លង​កាត់​គោលដៅ​ខាង​លើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ទេីប​កម្លាំង​នគរបាល​យេីង​ដេញ​តាម​ជន​សង្ស័យ​ដែល​កំពុង​បេីក​រថយន្ត​ចូល​ក្នុង​ផែស្ងួត​អ៊ុយ​ញ៊ុង​ ដែល​មាន​ចំងាយ​ប្រហែល​២០០​មែត្រ​ពី​គោលដៅ​។

4

5

ពេល​នោះ​កម្លាំង​នគរបាល​នៃអធិការដ្ឋាននគរបាលខណ្ឌ​ បានចូល​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​ ក៏​ត្រូវជនសង្ស័យវាយមកលេីសមត្ថកិច្ចបណ្ដាល​ឲ្យ​កម្លាំង​នគរបាល​ម្នាក់​រង​របួស​ ទេីប​កម្លាំង​នគរបាល​ធ្វេីការឃាត់ខ្លួន​យក​មក​សាក​សួរ​នៅ​អធិការ​ខណ្ឌ​៕

6

7