អត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ថ្មី ៣៥នាក់ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យយកមកបង្ហាញ

ខេត្តខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញពីអត្តសញ្ញាណអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ ជាករណីឆ្លងក្នុងសហគមន៍ យោងតាមលទ្ធផលយកសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១។

អ្នកមានវិជ្ជមានកូវីដ-១៩ថ្មី ទាំង ៣៥នាក់នោះ មានដូចរាយនាមខាងក្រោម៖

1

2

3

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម