អាជ្ញាធរ សម្រេចបិទខ្ទប់ភូមិមួយនៅស្រុកក្រូចឆ្មារ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន​ ១០នាក់

ខេត្តត្បូងឃ្មុំ៖ ក្រោយពីរកឃើញប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១០នាក់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ក្នុងទីតាំង ភូមិ១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោមនេះ៖

1

2

3

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម