អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ១នាក់ និងជាសះស្បើយថ្មី ២នាក់

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថាៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ខេត្តសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១នាក់ ទៅលើឈ្មោះ ចេង គិមនូវ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលត្រូវជាប្រពន្ធ របស់លោក ស៊ាង គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ជាមួយគ្នានេះដែរ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានដូចខាងក្រោម៖

១- ឈ្មោះ ពៅ ឧហ្សាហ៍ ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិក នៅហាងកាហ្វេលឹង្គ១០០០

២- ឈ្មោះ ជឿម ផល្លា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៧នាក់ និងបានព្យាបាលជាសះស្បើយចំនួន ១៤នាក់ នៅសល់២៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

1