អត់ខ្លាចកូវីដទេ? ចិនមនុស្សចំនួន ២៦៥លាននាក់ រំពឹងថានឹងធ្វើដំណើរនៅថ្ងៃទិវាពលកម្មនេះ

ចិន៖ អ្នកទេសចរក្នុងស្រុករាប់លាននាក់នឹងធ្វើដំណើរទេសចរណ៍ទូទាំងប្រទេសចិននៅថ្ងៃឈប់សម្រាកទិវាពលកម្មអន្ដរជាតិដែលមានរយៈពេល៥ថ្ងៃ ដោយមានប្រមូលផ្តុំនៅតំបន់ទេសចរណ៍ ភោជនីយដ្ឋាន និងការជួបជុំសាច់ញាតិរបស់គ្រួសារនីមួយៗ

1

ខណៈប្រទេសដ៏ធំនេះចាប់ផ្ដើមងើបផុតពីវិបត្ដិជំងឺកូវីដ១៩ ។

មន្ដ្រីនៃក្រសួងដឹកជញ្ជូន បាននិយាយនៅក្នុងសប្តាហ៍នេះថា ប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ លើពិភពលោកនេះ រំពឹងថានឹងមានមនុស្សធ្វើដំណើរប្រមាណ ២៦៥ លាននាក់តាម ផ្លូវរថភ្លើង ឬទូកអំឡុងពេលឈប់សម្រាកចំនួន ៥ ថ្ងៃ។

Passengers Wearing Masks Are Seen Arriving At The Shanghai Railway Station In Shanghai

នៅមុនថ្ងៃឈប់សម្រាកកាលពីម្សិលមិញអ្នកដំណើរបានប្រមូលផ្តុំគ្នាយ៉ាងកកកុញនៅតាមស្ថានីយ៍រថភ្លើងនៅទូទាំងប្រទេសដោយឈរតម្រង់ជួរនៅតាមកន្លែងរង់ចាំជិះរថភ្លើង។

មន្ត្រីដឹកជញ្ជូនលោក Li Huaqiang បាននិយាយថាទីក្រុងសំខាន់ៗដូចជា ទីក្រុងប៉េកាំង សៀងហៃ និងក្វាងចូវ ត្រូវបានរំពឹងថានឹងមានអ្នកទេសចរណ៍ច្រើន នឹងធ្វើដំណើរទៅកាន់ទីនោះសម្រាប់ថ្ងៃឈប់សម្រាកទិវាពលកម្មនេះ។

3

4

Cars Wait In Traffic In Shanghai

លោកបានបន្ថែមថា“ ចំនួនប្រជាជនធ្វើដំណើរគឺនឹងមានចំនួនដូចទៅនឹងចំនួនអ្នកធ្វើដំណើរក្នុងឆ្នាំ ២០១៩” ។

អាជ្ញាធរចិនបានបង្ហាញសញ្ញាឲ្យមានការប្រុងប្រយ័ត្នដោយព្រមានថា តំបន់ទេសចរណ៍គួរតែកម្រិតចំនួនភ្ញៀវទេសចរ និងត្រូវមានប្រព័ន្ធលក់សំបុត្រដឹងពីលំហូរមនុស្សចូលទស្សនា។

6

អ្នកធ្វើដំណើរគួរតែចុះឈ្មោះ និងបង្ហាញលេខកូដសុខភាព “health codes” របស់ពួកគេដែលជាលិខិតអេឡិចត្រូនិកនៅលើទូរស័ព្ទរបស់ពួកគេ ដើម្បីបញ្ជាក់ថាពួកគេមិនមានគ្រោះថ្នាក់ក្នុងការចម្លងជំងឺទៅកាន់អ្នកដទៃទេ។

7

8

- AFP