អ្នកធ្លាប់ចាក់សាក់! សូមទៅធ្វើតេស្ដបន្ទាន់ ព្រោះម្ចាស់ហាងមានកូវីដ១៩

ខេត្តបន្ទាយមានជ័យ៖ យោងតាមផេកហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលក្រុងប៉ោយប៉ែត បានបង្ហោះនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឲ្យដឹងថាៈ «សូមបងប្អូនដែលចូលហាងសាក់រូបឈ្មោះ PSL Tattoo & Piercing នៅផ្លូវដើមពុទ្រា សូមអញ្ជើញទៅយកសំណាកដើម្បីពិនិត្យជំងឺកូវីដ-១៩ ទាំងអស់គ្នា ព្រោះម្ចាស់ហាងមានវិជ្ជមានជំងឺកូវីដ-១៩ហើយ៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

1

2

3