អាជ្ញាធរក្រុងប៉ោយប៉ែត ដាក់ភូមិចំនួន ២ ជា “តំបន់ក្រហម”

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចពីការកំណត់ភូមិសាស្ត្រមួយចំនួនក្នុងភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ នៅសង្កាត់-ក្រុងប៉ោយប៉ែត ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ធ្ងន់ធ្ង។

ទីតាំងដែលអាជ្ញាធរដាក់ជា តំបន់ក្រហម រួមមាន៖

១-ផ្លូវចូលស្ថានីយប្រេងឥន្ធនៈតូតាល់ ពីផ្លូវជាតិលេខ៥ មកទល់នឹងផ្សារប៉ោយប៉ែតថ្មីផ្នែកខាងត្បូង និងផ្លូវទី១ ទី២ ផ្នែកខាងជើងប្រេងឥន្ធនៈភីធីធី ក្នុងតំបន់ខារ៉ាអូខេឡាហ្វីរ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត

២-កំណាត់ផ្លូវដើមពុទ្រា ចាប់ពីកែងខាងលិចផ្លូវចូលវត្តស្រះត្រាច ឆ្ពោះទៅទិសខាងលិច រហូតដល់ផ្លូវបំបែកចូលទៅកាស៊ីណូហ្គូលឌិនក្រោន ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖