រកឃើញអ្នកស្រុកចំការលើ ចំនួន ០២នាក់បន្ថែមទៀត មានវិជ្ជមានកូវីដ-១៩

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសព័ត៌មានពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ បុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ និងកូនស្រីអាយុ ១៩ឆ្នាំ រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ។

អ្នកទាំងពីរនាក់ដែលទើបរកឃើញវិជ្ជមានកូវីដ-១៩នេះ រួមមាន៖ ១-ឈ្មោះ ទៀន ហុំ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ និង២-ឈ្មោះ ឃឹម ផល្លា ភេទស្រី អាយុ ១៩ឆ្នាំ ត្រូវជាកូនបង្កើតរបស់ឈ្មោះ ទៀន ហុំ ដែលកំពុងរស់នៅជាមួយគ្នា៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2