ជប៉ុននឹងអនុម័តវ៉ាក់សាំងអាមេរិកមួយនេះដើម្បីចាក់ជូនប្រជាជនខ្លួន

ជប៉ុន៖ កាសែត Yomiuri Shimbun បានរាយការណ៍នៅថ្ងៃនេះថា និយតករជប៉ុនគ្រោងនឹងអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលមានឈ្មោះ Moderna របស់អាមេរិកយ៉ាងយូរត្រឹមថ្ងៃទី២១ ខែឧសភាខាងមុខនេះ ។

1

ក្រុមហ៊ុនផលិតឱសថដ៏ធំបំផុតរបស់ជប៉ុនឈ្មោះ Takeda កំពុងរៀបចំឯកសារ និងបទប្បញ្ញត្តិផ្សេងទៀតសម្រាប់ការនាំចូលវ៉ាក់សាំង Moderna ចំនួនប្រហែល ៥០លានដូស ឬសម្រាប់មនុស្ស ២៥ លាននាក់។ ដូសដំបូងនឹងត្រូវបានបញ្ជូនទៅប្រទេសជប៉ុនដោយចេញពីអឺរ៉ុប នៅថ្ងៃទី ៣០ ខែមេសា មុនពេលមានការយល់ព្រមជាផ្លូវការ។

FILE PHOTO: COVID 19 Vaccinations At Pharmaceutical Company Apotex In Toronto

វ៉ាក់សាំង Moderna នឹងក្លាយជាវ៉ាក់សាំងទី ២ ដែលត្រូវបានអនុញ្ញាឲ្យប្រើប្រាស់ក្នុងប្រទេសជប៉ុន បន្ទាប់ពីរដ្ឋាភិបាលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីពាក់កណ្តាលខែកុម្ភៈ ដោយប្រើវ៉ាក់សាំង Pfizer របស់ក្រុមហ៊ុនអាមេរិក ។

3

ការចាក់វ៉ាក់សាំងនេះនៅមានភាពយឺតយ៉ាវនៅឡើយ ដោយមានចំនួនប្រជាជនតិចជាង ២ ភាគរយ នៃប្រជាជនជប៉ុនដែលបានទទួលការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ - រ៉យទ័រ

4

5