ពេទ្យឯកជន ត្រូវយកថ្លៃសមរម្យ និងបង្ហាញតម្លៃជាសាធារណៈ ពីការធ្វើតេស្តរហ័សរកកូវីដ

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានជូនដំណឹងជម្រាបជូនថាៈ មូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ ដែលទទួលបានលិខិតអនុញ្ញាតឲ្យប្រើប្រាស់តេស្តរហ័យរកអង់ទីហ្សែនកូវីដ-១៩ អាចរកទិញប្រភេទតេស្តរហ័ស Abbott និង Roche ដូចតេស្តដែលក្រសួងបានប្រើប្រាស់ពីក្រុមហ៊ុនដែលបានចុះបញ្ជីការត្រឹមត្រូវស្របច្បាប់ ដើម្បីយកទៅប្រើប្រាស់ក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល សម្រាប់ការប្រើប្រាស់តេស្តរហ័សរងអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវាសុខាភិបាលឯកជនស្របច្បាប់។

ក្រសួងសុខាភិបាលសូមឲ្យ លោក លោកស្រី ធ្វើការកំណត់តម្លៃឲ្យបានសមរម្យ និងណែនាំដល់បុគ្គលិកក្រោមឱវាទត្រូវមានដាក់បង្ហាញតម្លៃនៅទីសាធារណៈក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន និងជូនដំណឹងដល់អតិថិជនឲ្យបានដឹង និងមានការយល់ព្រមព្រៀងធ្វើតេស្តកូវីដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវលិខិតជូនដំណឹងនេះ ដូចខាងក្រោម៖

Photo_2021 05 01_14 08 59