សប្បាយកប់! អង់គ្លេសសាកល្បងបើកជាថ្មីសម្រាប់ព្រឹត្តិការណ៍ ‘Covid-safe’

អង់គ្លេស៖ អ្នកដែលចូលចិត្ដដើរលេងពេលយប់មានអារម្មណ៍ដ៏រំភើបបន្ទាប់ពីមានការហាមឃាត់រយៈពេលជាងមួយឆ្នាំមិនឲ្យមានការជួបជុំដោយសារជំងឺកូវីដ១៩។ កាលពីយប់មិញពួកគេបានប្រមូលផ្ដុំគ្នាយ៉ាងសប្បាយរីករាយនៅក្លឹបរាត្រីមួយកន្លែងនៅឯទីក្រុង Liverpool។ នេះគឺជាផ្នែកមួយនៃការសាកល្បងបើកប្រទេសឡើងវិញបន្ទាប់ពីមានការបិទខ្ទប់ប្រទេសដោយសារជំងឺកូវីដ១៩។

1

2

3

4

អ្នកដែលចូលរួមកម្មវិធីនេះមានចំនួនប្រហែល ៣.០០០ នាក់ត្រូវដាក់ពាក្យសុំ The Circus សម្រាប់ព្រឹត្តិការណ៍“ The First Dance” និងមនុស្សចំនួន ៣.០០០នាក់ទៀតសម្រាប់កម្មវិធីនៅថ្ងៃស្អែក។ នៅឯBramley-Moore Dock ហ្វូងមនុស្សបានប្រមូលផ្ដុំគ្នារាំយ៉ាងសប្បាយបន្ទាប់ពីខកខានបានរាំលេងក្នុងព្រឹត្ដិការណ៍នេះអស់រយៈពេលជាងមួយឆ្នាំមកហើយ។

5

6

7

8

9

10

មានអ្នកខ្លះឱបនិងថើបគ្នា និងអ្នកខ្លះទៀតអង្គុយនៅលើស្មារដើម្បីមើលឃើញឆាកកាន់តែច្បាស់។ លោក Murphy មកពីទីក្រុង Belfast បាននិយាយថាគាត់បានធ្វើតេស្តរកមេរោគកូវីដ១៩កាលពីថ្ងៃព្រហស្បតិ៍ហើយតេស្ដម្តងទៀតនៅព្រឹកថ្ងៃសុក្រ ហើយនឹងតេស្ដម្ដងទៀតក្នុងរយៈពេល ៥ ថ្ងៃបន្ទាប់ មុននឹងចូលរួមកម្មវិធីនេះ។ មិត្តភក្តិរបស់គាត់ឈ្មោះ Aodghan Fegan អាយុ ២១ ឆ្នាំបាននិយាយថា "ខ្ញុំសង្ឃឹមថាអ្វីៗទាំងអស់នឹងល្អ ហើយសង្ឃឹមថាជំងឺកូវីដ១៩នឹងធ្លាក់ក្នុងកម្រិតទាប ដូច្នេះយើងនឹងមានព្រឹត្តិការណ៍សប្បាយៗជាច្រើនទៀត" ។

11

12

មនុស្សជាច្រើនបានតម្រង់ជួរដើម្បីចូលទៅក្នុងក្លឹបដោយស្លៀកពាក់សម្លៀកបំពាក់ស្រាស់ស្អាតដែលមើលហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីរាំនៅពេលយប់នេះ។ មុននឹងអនុញ្ញាតឲ្យទិញសំបុត្រចូលកម្សាន្ដ អ្នកចូលរួមត្រូវបង្ហាញលិខិតដែលតេស្ដរកមេរោគកូវីដ១៩ ក្រោម២៤ម៉ោងមុនពេលមកដល់ទីនេះ។

13

14

15

Liverpool បានក្លាយជាកន្លែងកម្សាន្ដសាកល្បងដ៏សំខាន់មួយ មុននឹងមានការបើកដំណើរការនៅទូទាំងប្រទេស។ដោយក្នុងនោះមានកម្មវិធីចំនួន ០៤ ដែលធ្វើឡើងនៅក្នុងក្លឹប រួមមានកំប្លែង រោងកុន ក្លិបរាត្រី និងកន្លែងលក់ទំនិញ។

16

17

18

19

20

21