នៅថ្ងៃស្អែកនេះ អគារសង្រ្គោះបន្ទាន់ជំងឺកូវីដ-១៩ កំរិតធ្ងន់ បើកដំណើរការទទួលអ្នកជំងឺ

មន្ទីរពេទ្យខ្មែរ-សូវៀត៖ ក្រោយពីបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងមានការចង្អុលបង្ហាញពី ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងបេសកម្មរយៈពេល ១២ថ្ងៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបចំជួសជុលប្រែក្លាយអគារជំងឺសួត ទៅជាអគារសង្រ្គោះបន្ទាន់ជំងឺកូវីដ-១៩ កំរិតធ្ងន់រួចរាល់ នឹងបើកដំណើរការទទួលអ្នកជំងឺនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សប្ដាហ៍នេះ។

1

សាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត សូមថ្លែងអំណរគុណនិងសូមជូនពរដល់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ មន្ទីរពេទ្យ និងក្រុមការងារ ព្រមទាំងកម្មករទាំងអស់ ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។

2

14

13

12

10

9

8

7

6

5

4

3

ប្រភពពីៈ ហ្វេសប៊ុកមន្ទីរពេទ្យខ្មែរ-សូវៀត