អាជ្ញាធរ យកវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ធ្វើជាមណ្ឌលចត្តាឡីស័កផង និងជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ផង

ខេត្តកណ្តាល ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក អូ៑ច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានអញ្ជើញចុះត្រួតពិនិត្យ មណ្ឌលចត្តាឡីស័ក និងជាមណ្ឌលសម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលស្ថិតក្នុងវិទ្យាល័យហ៊ុន សែន កំពង់កន្ទួត ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

1

លោកក៏បានណែនាំឲ្យអជ្ញាធរស្រុក ក៏ដូចជាលោកអភិបាលស្រុកផ្ទាល់ ត្រូវរៀបចំកន្លែងសម្រាក សម្រាប់ពួកគាត់អោយបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ ក្នុងការរៀបចំនេះ សំខាន់ត្រូវមានកន្លែងលាងដៃ បន្ទប់ទឹក កន្លែងចោលសម្រាម នឹងត្រូវបំពាក់កាមេរ៉ា សម្រាប់តាមដានអ្នកជំងឺផងដែរ។

គួរបញ្ជាក់ថា នៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួតនេះ មានអ្នកកំពុងសម្រាកធ្វើចត្តាឡីស័ក សរុបចំនួន ៦១នាក់ ក្នុងនោះស្រី ២៤នាក់។ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តអោយបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញ៕

2

3

4

5

ប្រភពពីៈ រដ្ឋបាលខេត្តកណ្តាល