អាជ្ញាធរខេត្តព្រះសីហនុ អនុវត្តច្បាប់ចំពោះបុគ្គលដែលបានគេចវេះចេញពីតំបន់បិទខ្ទប់ ចំនួន ១៤នាក់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជូនដំណឹងពីការអនុវត្តច្បាប់ចំពោះបុគ្គលដែលបានគេចវេះចេញពីតំបន់បិទខ្ទប់ នៃខេត្តព្រះសីហនុ ចំនួន ១៤នាក់។

ភូមិសាស្ត្រក្រុងព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុសម្រេចដាក់ជាតំបន់បិទខ្ទប់ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងទប់ស្កាត់ជំងឺនេះមិនឲ្យរាលដាលទៅតំបន់ផ្សេងទៀត។

ប៉ុន្តែក្នុងអំឡុងពេលបិទខ្ទប់នេះ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា មានបុគ្គលចំនួន ១៤នាក់ (ស្រី ៥នាក់) ក្នុងនោះមានវិជ្ជមានកូវីដ-១៩ ចំនួន ០៨នាក់ បានលួចគេសវេះចេញពីតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅខេត្តសៀមរាប។ អ្នកទាំង១៤នាក់នោះ រួមមាន៖ (សូមមើលក្នុងលិខិត)

1

2