Shareឲ្យគ្រប់គ្នាដឹងផង! គ្រាន់តែផ្នែកដឹកជញ្ជូន០៣នាក់ និងបុគ្គលិកច្រើនទៀតកើតកូវីដ១៩

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ០៣នាក់ ជាបុគ្គលិកផ្នែកដឹកជញ្ជូន នៅហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលតែងតែទៅទិញ ឬមានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើ គិតចាប់ថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហា.និភ័.យនេះ៕

Image_2021 05 01_11 53 48