ថ្ងៃនេះរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៣៨៨នាក់ និងជាសះស្បើយ ៤៨នាក់ (០១.០៥.២១)

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៨៨នាក់បន្ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន ៤៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ក្នុងអ្នកដែលរកឃើញអ្នកឆ្លងថ្មី ៣៨៨នាក់ ជាករណីឆ្លងសហគមន៍ចំនួន ៣៨៧នាក់ និងអ្នកដំណើរពីបរទេស ០១នាក់ រួមមាន៖

១-រាជធានីភ្នំពេញ ៣៣១នាក់

២-ខេត្តបន្ទាយមានជ័យ ៣៥នាក់

៣-ខេត្តព្រៃវែង ០៨នាក់

៤-ខេត្តកណ្តាល ០៤នាក់

៥-ខេត្តកំពង់ស្ពឺ ០៣នាក់

៦-ខេត្តតាកែវ ០២នាក់

៧-ខេត្តសៀមរាប ០១នាក់

៨-ខេត្តស្វាយរៀង ០១នាក់

គិតត្រឹមថ្ងៃទី ០១ ឧសភា ២០២១

- អ្នកឆ្លងសរុប= ១៣.៧៩០ នាក់

- អ្នកឆ្លងក្នុងសហគមន៍ = ១៣.២៣៨ នាក់

- អ្នកជាសះស្បើយ= ៥.២០០ នាក់

- អ្នកកំពុងព្យាបាល = ៨.៤៨៧ នាក់

- អ្នកស្លាប់= ៩៦ នាក់

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនព័ត៌មាន ដូចខាងក្រោម៖

1

2

3

4

5