សា.ហាវណាស់! ប្តីសម្លា.ប់ប្រពន្ធ រួចយកស.ពទៅដុតចោលក្នុងចំការខ្លួនត្រូវបានសមត្ថ.កិច្ចឃា.ត់ខ្លួន

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សមត្ថ.កិច្ចនគរ.បាលបានឃា.ត់ខ្លួនជនសង្ស័.យម្នាក់ សម្លា.ប់ប្រពន្ធ រួចយកទៅដុតចោលនៅចំនុចដីចំការរបស់ខ្លួន។ ជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមសមត្ថកិច្ច បានឲ្យដឹងថា សង្ស័.យបានប្រព្រឹត្តករណីឃា.តកម្មនេះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១.១០នាទី នៅចំណុចផ្ទះរបស់ខ្លួនភូមិខ្នាក្រៅ ឃុំកន្ទួតស្រុក ស្វាយលើ ខេត្តសៀមរាប។ ជនរងគ្រោះដែលជាប្រពន្ធ ឈ្មោះ លី កូលាប អាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។

នៅចំពោះមុខសមត្.ថកិច្ចជំនាញ ជនសង្ស័.យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើមនុស្សឃា.តលើប្រពន្ធខ្លួនឯងពិតប្រាកដមែន។ ដោយខ្លួនបានច្របាច់កជនរងគ្រោះរហូតដល់ដាច់ខ្យល់ស្លា.ប់ ហើយអូសស.ពទៅដាក់ក្បែរទ្រុងជ្រូក ដោយយកកៅស៊ូតង់ពណ៌ខៀវគ្របពីលើសាកស.ព មិនឲ្យអ្នកណាដឹងនោះឡើយ។ លុះដល់វេលាម៉ោង០៤.០០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានដឹកសាកស.ពដោយគោយន្តកន្ត្រៃ យកទៅដុតចោលនៅចំនុចដីចំការរបស់ខ្លួន។ មូលហេតុគឺបណ្តាលមកពីឈ្លោះប្រកែកគ្នា ដោយហាមប្រពន្ធមិនឲ្យលក់ដី និងខ្លាចប្រពន្ធយកលុយទៅលេងល្បែងអស់។

បច្ចុប្បន្ន សមត្ថ.កិច្ចនៃស្នងការដ្ឋាននគរ.បាលខេត្តសៀមរាប បានកសាងសំណុំរឿងបញ្ជូនជនសង្ស័.យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីផ្តន្ទា.ទោសតាមច្បាប់៕

1

2

ប្រភពពីៈ Cambodiapolice