វីវរហើយ! ធ្លាប់ទៅសណ្ឋាគារនឹងអត់? អ្នកជំងឺកូវីដ-១៩ជាបុគ្គលិកផ្ទាល់តែម្ដង

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកនៅសណ្ឋាគារ សាន់វេ (Sunway Hotel) និងបានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើនអ្នក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានចេញចូលញឹកញាប់ និងមានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើ គិតចាប់ថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហា.និភ័.យនេះ៕

180606431_128977629275780_385178068191754330_n