អាជ្ញាធរស្រុកគិរីវង់ រកឃើញអ្នកកើតជំងឺកូវីដ-១៩ ស្ត្រី ០២នាក់

ខេត្តតាកែវ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលគិរីវង់ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្ត្រីចំនួន០២នាក់ រួមមានៈ ឈ្មោះ យ៉ូវ រ៉ាត់ អាយុ ៣៦ឆ្នាំ និងឈ្មោះ មាស សូវេទ អាយុ១៧ឆ្នាំ អ្នកទាំង២ មានអាសយដ្ឋាននៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ដែលជាករណីឆ្លងក្នុងសហគមន៍។

រដ្ឋបាលស្រុកគិរីវង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក៕

1