មានទៅកន្លែងហ្នឹងអត់! អ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ បានទៅពិនិត្យព្យាបាល នៅទីនេះ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅពិនិត្យព្យាបាល នៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺ ពេទ្យដើមត្នោត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៤ ផ្លូវ ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានចូលទៅទទួលសេវាកម្មទីតាំងខាងលើ គិតចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហា.និភ័.យនេះ៕

Image_2021 05 01_10 27 49