ផ្ទុះចេះខ្ទេចឡានដឹកទំនិញ ពីខេត្តកោះកុងទៅខេត្តកំពត

ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤.០០នាទី មានករណីរថយន្ត មួយគ្រឿងឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង ដែលស្ថិតនៅត្រង់ចំណុចផ្លូវអន្ទង់អាំង ចន្លោះគីឡីម៉ែត្រលេខ៦០-៦១ ក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

រថយន្តដែលឆេះនេះ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពត2A-9899 ជារថយន្តដឹកទំនិញពីខេត្តកោះកុងទៅខេត្តកំពត។ រថយន្តត្រូវភ្លើងឆេះខូចខាតទាំងស្រុង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕ ប្រភពពីៈ ហ្វេសប៊ុក

1

2

3

4