ស្ដ្រីជើងខ្លាំង! ជេរប្រមាថអាជ្ញាធរនៅប៉ោយប៉ែត តេស្ដមានវិជ្ជមានកូវីដ-១៩ មួយគ្រួសារ (មានវីដេអូ)

ខេត្តបន្ទាយមានជ័យ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានបង្ហោះឲ្យដឹងថា៖ «ស៊ូទ្រាំលំបាកទាំងយប់ទាំងថ្ងៃ ព្រមទាំងទទួលការជេរប្រមាថដៀលត្មេះគ្រប់យ៉ាង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅបានសុខស្រួល ដោយគ្មានកូវីដ-១៩។ តែបងប្អូនមួយចំនួនហាក់បីដូចជាមិនយល់ មិនចូលរួមចំណែកជាមួយអាជ្ញាធរឡើយ។

1

3

ជាក់ស្តែងស្រ្តីម្នាក់នេះមើលទៅមានជីវភាពធូរធារដែរ បានកំពុងជេរប្រមាថ ប្រើពាក្យអសុរោះ គ្រប់បែបយ៉ាងនៅពេលអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនាំខ្លួនគាត់យកសំណាក បន្ទាប់ពីអ្នកពាក់ព័ន្ធគាត់មានវិជ្ជមានកូវីដ-១៩ ក្រោយពីការយកសំណាកធ្វើតេស្តរួច គ្រួសារគាត់មានប្តី កូន រួមទាំងរូបគាត់ សរុប ៣នាក់ មានកូវីដ-១៩ (លទ្ធផលធ្វើតេស្តបឋម)។

សូមជម្រាបប្រាប់បងប្អូនថា នៅក្រុងប៉ោយប៉ែតយើងនេះ កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង មិនថមថយនោះទេ សូមចូលរួមអនុវត្តវិធានការណ៍ ៣ការពារ ៣កុំ និងសូមចូលរួមសហការជាមួយអាជ្ញាធរគ្រប់ពេលវេលាគ្រប់កាលៈទេសៈ»៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

4

5

6

7

 

2