ជនជាតិចិន ០២នាក់ ផ្គើននឹងបំ.រាម ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុស្នើសុំប.ណ្តេញចេញ និងមិនឲ្យចូល កម្ពុជាមួយជីវិត

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថ.កិច្ចរៀបចំនីតិវិធីស្នើសុំប.ណ្តេញចេញជនជាតិចិន ០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិទាំង០២នាក់នេះ

ផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ។ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូដឹកជនជាតិចិនទាំង០២នាក់នេះ សមត្ថ.កិច្ចនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែង៕

1

2

ប្រភពពីៈ រដ្ឋបាលខេត្តព្រះសីហនុ