ក្រសួងព័ត៌មាន ណែនាំអ្នកសារព័ត៌មាន ដែលរស់នៅក្នុងតំបន់ទាំង៣ «ក្រហម លឿងទុំ និងលឿង»

ក្រសួងព័ត៌មាន៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មាន បានចេញការណែនាំ ពីការធ្វើដំណើររបស់អ្នកសារព័ត៌មានក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។

ក្រសួងព័ត៌មាន បានសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនបានអនុវត្តត្រឹមត្រូវតាមខ្លឹមសារអនុញ្ញាតរបស់ក្រសួងព័ត៌មាន និងវិធានបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានការបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង”។

ប៉ុន្តែមានអ្នកសារព័ត៌មានមួយចំនួនតូចនៅមិនទាន់យល់ច្បាស់ និងអនុវត្តបានត្រឹមត្រូវតាមវិធានការដែលបានកំណត់នៅក្នុងតំបន់ទាំងបីខាងលើ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលឆ្លងនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នៅឡើយ។ ដូចនេះ ក្រសួងព័ត៌មានសូមធ្វើការណែនាំដូចខាងក្រោម៖ (សូមមើលក្នុងលិខិតសេចក្តីណែនាំ)

1

2