មើលបន្តិចក្រែងបានទៅទីនោះ! អ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកនៅមន្ទីរពហុព្យាបាល និងសម្ភព អ៊ីសាប៊ែល

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកនៅមន្ទីរពហុព្យាបាល និងសម្ភព អ៊ីសាប៊ែល(Isabel Poly Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ ៣៦០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវាកម្មនៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 04 30_11 49 27