តារាកំប្លែងថៃល្បី លោក Kom ChuanChuen បានស្លា.ប់ដោយសារជំងឺកូវីដ-១៩ (មានវីដេអូ)

ថៃ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ យោងតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Archyde បានឲ្យដឹងថា៖ លោក Kom ChuanChuen ដែលទស្សនិកជនខ្មែរស្គាល់ថា «Na Kom» នោះ ត្រូវបានរាយការណ៍ថា បានទទួលមរណៈ.ភាពក្នុងវ័យ ៦៣ឆ្នាំ បន្ទាប់ពីទទួលការវាយលុកធ្ងន់ធ្ងរ ដោយសារជំ.ងឺដ៏កា.ចសា.ហាវកូវីដ-១៩។

បន្ទាប់ពីធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ លោក Kom ChuanChuen បានទទួលការព្យាបាលកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ហើយដោយឃើញរូបលោកមានបញ្ហាសួ.តធ្ងន់ធ្ងរ នៅថ្ងៃទី២០ ខែមេសា ក៏បានបញ្ចូនទៅកន្លែងសង្គ្រោះបន្ទាន់។

យ៉ាណាមិញ នៅថ្ងៃទី៣០ ខែមេសានេះ អ្នកនាង Ice Na Phacharin ដែលជាកូនស្រីរបស់តារាកំប្លែងរូបនេះ ក៏បានបញ្ចេញដំណឹងដ៏សោកសៅទៅកាន់អ្នកគាំទ្រថា ឪពុករបស់នាង គឺ Kom ChuanChuen បានស្លាប់ហើយ ជាមួយនឹងពាក្យថា «Ded’s sleeping well»។

ដំណឹងទទួលម.រណភាពរបស់តារាកំប្លែងថៃល្បីឈ្មោះ Kom ChuanChuen មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រលោកនៅប្រទេសថៃតក់ស្លុ.តប៉ុណ្ណោះទេ ងាកមកទស្សនិកជននៅស្រុកខ្មែរក៏បានចូលរួមសោ.កស្តាយផងដែរ ត្បិតឈុតឆាកសម្តែងកំប្លែងរបស់លោក គឺទទួលបានការគាំទ្រខ្លាំង ជាមួយនឹងការបង្កជាសំណើច ធ្វើឲ្យមហាជនសប្បាយរីករាយ និងមានទស្សនិកជនខ្មែរតាមដានជាច្រើនផងដែរ៕

1

2

3

4