ដល់វគ្គអ្នកបែកចាន! បិទ៤ភូមិ រួមទាំងផ្សារបែកចាន

(ភ្នំពេញ)៖ ស្រុកអង្គស្នួល យប់ថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំក្រុមការងារ មានការចូលរួមពីលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

លោកវរសេនីយ៍ឯកមាន សំណាង អធិការនគរបាលស្រុកអង្គស្នួល លោកអធិការរង នាយប៉ុស្តិ៍ និងមន្ត្រី លោកមេឃុំ មេភូមិ បានយករបាំងដែក ដាក់តាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្ត ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ផ្សារបែកចាន ភូមិស្វាយជ្រុំ ភូមិចក ភូមិគម្ពោធស្បូវ និងភូមិអណ្តូង)។

1

2

3

4

5

6

7

8

9

10