សូមចូលរួមអបអរ! គ្រូពេទ្យបានជួយបង្កើតកូនអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ទៀត (ជាកូនទី៦ និងទី៧)

រាជធានីភ្នំពេញ៖ យោងតាមផេកហ្វេកប៊ុករបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានបង្ហាញឲ្យដឹងថា៖ «ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ០២នាក់ទៀត (ជាកូនទី៦ ទី៧) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។

1

2

ខ្ញុំបាទសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕

3

4