១៥នាក់ទៀតហើយ ដែលអាជ្ញាធរខេត្តសៀមរាប រកឃើញមានវិជ្ជមានកូវីដ-១៩

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ ដូចមានរាយនាម ក្នុងលិខិតជូនដំណឹង។

បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលស.ង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្ត-សៀមរាប កំពុងកំណត់មុខ.សញ្ញាអ្ន.កពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៥រូបខាងលើ។ ជាលទ្ធផលការសន្និដ្ឋានបឋមនៃករណីទាំង១៥នេះ គឺមាន១៣ករណី ជាការឆ្លងមកពីក្រៅខេត្ត និង ២ករណី ជាការឆ្លងក្នុងសហគមន៍ក្នុងខេត្តសៀមរាប។

លើសពីនេះ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត នឹងដាក់ចេញនូវវិធានការទប់ស្កាត់នៃការឆ្លងរាលជំងឺកូវីដ-១៩ ជាជំហានៗ ទៅតាមលទ្ធផលនៃការស្រាវជ្រាវនឹងទទួលបានជាបន្តបន្ទាប់ ហើយរដ្ឋបាលខេត្ត នឹងចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ជូននាពេលខាងមុខ៕

1

2