អាជ្ញាធរខេត្តពោធិ៍សាត់ សម្រេចបន្តការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានជូនដំណឹងពីការបន្តការពង្រឹងការអនុវត្ត វិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រតាមបណ្តាក្រុង ស្រុក នៃខេត្តពោធិ៍សាត់។ ក្នុងសភាពការណ៍ថ្មីនេះ និងក្នុងគោលដៅប្រយុទ្ធ ព្រមទាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តាក្រុង-ស្រុក នៃខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តសូមធ្វើការណែនាំ ដល់រដ្ឋបាលក្រុង-ស្រុក ដូចខាងក្រោម៖

១-ក្តាប់ឲ្យបានពីវិលត្រលប់របស់បងប្អូនប្រជាពលរដ្ឋ និងជនបរទេស ចូលមកភូមិសាស្ត្របិទខ្ទប់ ត្រូវយកពួកគាត់ទៅធ្វើចត្តាឡីស័ក

២-ពិនិត្យលើមធ្យោបាយធ្វើដំណើរ សំដៅរកឲ្យឃើញករណីលបលួចដឹកជនបរទេសចូលភូមិសាស្ត្រខេត្ត ជាពិសេសចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវលិខិត ដូចខាងក្រោមនេះ៖

Image_2021 04 30_07 25 49

Image_2021 04 30_07 26 03