អាជ្ញាធរបើកកិច្ចប្រជុំ ស្វែងរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល មកធ្វើចត្តាឡីស័ក នៅស្រុកកណ្តាលស្ទឹង

កណ្ដាល៖ រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអាជ្ញាធរស្រុកកណ្ដាលស្ទឹង ដើម្បីស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដែលជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យពួកគាត់ធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។

1

មានក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនៅផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងត្រូវការស្បៀងអាហារជាចាំបាច់ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ជួយទំនុកបម្រុងនៅអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ ប្រភពពីៈ រដ្ឋបាលខេត្តកណ្តាល

2

3

4

5

6

7

8