គួរឲ្យខ្លា.ចណាស់! ឆ្លងថ្មី ៨៨០នាក់ គ្រាន់តែភ្នំពេញ ៥១៨នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៨០នាក់បន្ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន ២៨៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕

ក្នុងអ្នកដែលរកឃើញអ្នកឆ្លងថ្មី ៨៨០នាក់ ជាករណីឆ្លងសហគមន៍ទាំងអស់ រួមមាន៖

១-រាជធានីភ្នំពេញ ៥១៨នាក់

២-ខេត្តព្រះសីហនុ ១៨៧នាក់

៣-ខេត្តកណ្តាល ៧៣នាក់

៤-ខេត្តកំពង់ចាម ៣៩នាក់

៥-ខេត្តបន្ទាយមានជ័យ ៣៦នាក់

៦-ខេត្តកំពង់ស្ពឺ ៩នាក់

៧-ខេត្តតាកែវ ៥នាក់

៨-ខេត្តកំពង់ធំ ៤នាក់

៩-ខេត្តកំពង់ឆ្នាំង ៣នាក់

១០-ខេត្តព្រៃវែង ២នាក់

១១-ខេត្តពោធិ៍សាត់ ១នាក់

១២-ខេត្តកោះកុង ១នាក់

១៣-ខេត្តសៀមរាប ១នាក់

១៤-ខេត្តត្បូងឃ្មុំ ១នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ 🇰🇭

- អ្នកឆ្លងសរុប= ១២៦៤១នាក់

- អ្នកជាសះស្បើយ= ៤៩៨៦ នាក់

- អ្នកកំពុងព្យាបាល= ៨១១៩ នាក់

- អ្នកស្លាប់= ៩១ នាក់

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2

3

4

5