ប្រជាពលរដ្ឋនៅតំបន់ក្រហមដែលមិនធ្វើតេស្ត នឹងទទួលទោស

ខេត្តព្រះសីហនុ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានបង្ហាញឲ្យដឹងថា៖ «យោងតាមរបាយការណ៍របស់ក្រុមងារងារស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមដែលត្រូវយកសំណាក បានលើកឡើងថានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋរបស់នៅក្រុមទី១ដល់ក្រុមទី១៥ សរុបមានចំនួន៣៧០គ្រួសារ ស្មើនឹង១៧០២នាក់ ក្នុងនោះអ្នកដែលអវត្តមានមិនបានមកយកសំណាកមានចំនួន ៧០នាក់។

រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការច្បាប់លើករណីប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដែលបានគេចវេសមិនមកយកសំណាក និងអ្នកដែលលាក់កំបាំង ឬសម្របសម្រួលដល់អ្នកគេចវេសទាំងនេះ បន្ទាប់ពីក្រុមការងារខេត្តបានស្រង់ស្ថិតិរួចរាល់ និងកំណត់ពេលវេលាឱ្យទៅយកសំណាករួចរាល់។ បុគ្គលណាដែលមិនចូលរួមសហការ និងគេចវេសមិនមកយកសំណាកទៅតាមបញ្ជីឈ្មោះ និងពេលវេលាដែលបានកំណត់ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដោយគ្មានការលើកលែង»៕

1