វី.វរហើយ! អ្នកលក់សាច់ជ្រូកកើតជំងឺកូវីដ១៩

(ភ្នំពេញ)៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ១៩ គឺជាអ្នកលក់សាច់ជ្រូកនៅតូបលក់សាច់ជ្រូក លេខ ៤៨ ឆ (ផ្សារដេប៉ូ) ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញសាច់ជ្រូកពីតូបលក់សាច់ជ្រូក លេខ ៤៨ ឆ (ផ្សារដេប៉ូ) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

1