ហេតុតែស្រលាញ់ខ្លាំងពេក! កូនក្រមុំស្លៀកឈុតឯកសណ្ឋានPPE រៀបការជាមួយកូនកំលោះកំពុងព្យាបាលជំងឺកូវីដ-១៩

ឥណ្ឌា៖ ដោយសារកូនកំលោះកើតជំងឺកូវីដ-១៩ ទើប កូនក្រមុំបានស្លៀកសម្លៀកបំពាក់ PPE ដូចគ្រូពេទ្យជំងឺកូវីដ ដើម្បីរៀបអាពាហ៍ពិពាហ៍នៅក្នុងមន្ទីរពេទ្យតែម្តង នេះជាការសម្រេចចិត្តរបស់គូស្នេហ៍ជនជាតិឥណ្ឌាមួយគូ ដែលធ្វើឡើងកាលពីថ្មីៗនេះ នៅមន្ទីរពេទ្យរដ្ឋមួយក្នុងរដ្ឋ Kerala ។

1

តាមប្រភពពីសារព័ត៌មាន Khaosod បានឲ្យដឹងថា ថ្ងៃអាពាហ៍ពិពាហ៍របស់គូស្នេហ៍ខាងលើបានកំណត់តាំងតែពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែមុនថ្ងៃរៀបការចូលមកដល់ប៉ុន្មានថ្ងៃ គ្រូពេទ្យក៏បានធ្វើតេស្តលើសាមីខ្លួន ហើយលទ្ធផលរកឃើញថា កូនកម្លោះមានវិជ្ជមានជំងឺកូវីដ-១៩។

2

តែទោះជាយ៉ាងណាក៏ដោយ មេគ្រួសារទាំងពីរ មិនចង់ខកខានពេលវេលាល្អ ពួកគេក៏សម្រេចចិត្តសុំការអនុញ្ញាតពីមន្ទីរពេទ្យ ហើយរៀបចំពិធីមង្គលការតូចមួយ ដោយតម្រូវឲ្យកូនក្រមុំស្លៀកសម្លៀកបំពាក់ PPE ដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩ ពីកូនកម្លោះរបស់នាង៕

3

ប្រភពពីៈ Khaosod