ហេតុតែចង់ដឹង! សាកល្បងពាក់ឧបករណ៍ពពោះ ជំនួសស្រ្តីដើម្បីភ្លក់ពីរសជាតិមានផ្ទៃពោះ (មានវីដេអូ)

ប្រទេសជប៉ុន៖ កាលពីពេលថ្មីៗនេះ មានក្រុមបុរសជនជាតិជប៉ុន ចំនួន ០៣នាក់ បានសាកល្បងពពោះដើម្បីទទួលបានបទពិសោធន៍ និងដឹងពីស្ថានភាពក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ ដោយមានការចូលរួមពី សមាជិកសភា លោក Masanobu Ogura អាយុ ៣៩ឆ្នាំ, លោក Norikazu Suzuki អាយុ ៣៩ឆ្នាំ និងលោក Takashi Fujiwara អាយុ ៣៧ឆ្នាំ។

2

បុរសទាំង៣នាក់ខាងលើនេះ បានពាក់អាវដាក់ក្នុងពោះ មានទម្ងន់ប្រហែល ៧,៣គីឡូក្រាម ក្នុងរយៈពេល ២ថ្ងៃ ទាំងពេលគេង និងពេលបរិភោគ ដើម្បីយល់ពីអារម្មណ៍របស់ស្ត្រីអំឡុងពេលមានផ្ទៃពោះខែទី៧។

3

ក្រោយពីពេលដែលពួកគេបានធ្វើរឿងដ៏មិនគួរឲ្យជឿនេះរួចមក ក៏មានមតិសាធារណជនជាច្រើន ទាំងក្នុងប្រទេស និងជុំវិញពិភពលោក បានស្ងើចសរសើរគ្រប់ៗគ្នា ខណ:ដែលពួកគេបានចែករំលែកបទពិសោធន៍ក្នុងការធ្វើត្រាប់នេះថា វាមិនងាយស្រួលទេ ក្នុងការមានផ្ទៃពោះ ទាំងក្នុងការដើរហើរ ការអង្គុយ ការឈរ និងឥរិយាបថក្នុងការគេង៕

4

5

ចុចត្រង់នេះដើម្បីទស្សនាវីដេអូ

ប្រភពពីៈ NHK Japan