អាជ្ញាធរស្រុកត្រាំកក់ រកឃើញមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ០១នាក់ ដែលមកខេត្តកណ្តាល

ខេត្តតាកែវ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្រុកត្រាំកក់ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ឲ្យបានជ្រាបថាៈ ក្រោយពីទទួលដំណឹងថាបុរសឈ្មោះ ម៉ៅ ហួយ មានវិជ្ជមានកូវីដ-១៩ អាជ្ញាធរបានទៅពិនិត្យសំណាកពីឈ្មោះ មាស មឿន អាយុ ៤០ឆ្នាំ

ដែលជាប្រពន្ធរបស់ឈ្មោះ ម៉ៅ ហួយ បន្ទាប់ពីបានវិលត្រឡប់ចូលមកលំនៅដ្ឋានវិញនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដែលកំពុងធ្វើចត្តាឡីស័កនៅបឋមសិក្សាត្នោតជុំ ឃើញថាមានវិជ្ជមានកូវីដ-១៩ដែរ នៅថ្ងៃទី២៨ ខែមេសានេះ។

សូបញ្ជាក់ថា ពីរនាក់ប្តីប្រពន្ធខាងលើ រស់នៅភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ជាកម្មករធ្វើការនៅរោងចក្រ ម៉ាស្ទ័រ និង ហ្វ្រែង(ខេមបូឌា)ខូអិលធីឌី មានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

Photo_2021 04 29_13 15 22