ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម

រាជធានីភ្នំពេញ៖ ឯកឧត្តម ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនាពេលខាងមុខទទួលបានជោគជ័យតាមការគ្រោងទុក ស្នើសុំការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៣ចំនុចសំខាន់ៗរួមមាន៖

១-សូមឲ្យអាជ្ញាធរខណ្ឌនីមួយៗ ស្រង់តួលេខជាក់លាក់ចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន

២-សូមឲ្យអាជ្ញាធរខណ្ឌនីមួយៗ អំពាវនាវឲ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំង តាមទីតាំងកំណត់

៣-សូមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឲ្យបងប្អូនកម្មករ ក្នុងខណ្ឌទាំង៤ មកទទួលវ៉ាក់សាំងតាមទីតាំងកំណត់

សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដែលនឹងចាប់បើកយុទ្ធនាការ ពីថ្ងៃទី១ ដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១ រៀបចំដោយក្រសួងការពារជាតិ៕

Image_2021 04 29_12 46 22

ប្រភពពីៈ ទទក