អាជ្ញាធរខេត្តស្វាយរៀង ចុះត្រួតពិនិត្យកន្លែងបូជាស.ពអ្នកកើតកូវីដ អាគារប៉ុស្តិ៍ និងផ្លូវក្រាលក្រួសក្រហម ១ខ្សែ

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យមើល៖

1

១-សំណង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែកព្រមទាំង របង ប្រព័ន្ធលូបង្ហូរទឹក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលដែលបានស្ថាបនារួចរាល់។

២-ពិនិត្យសំណង់ឈាបនដ្ឋានសម្រាប់បូជាអ្នកទទួលមរ.ណភាពដោយជំងឺកូវីដ-១៩ កំឡុងពេលដែលកំពុងសម្រាកព្យាបាលក្នុងខេត្ត ស្ថិតនៅបរិវេណវត្តកោះជុំ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

៣-ពិនិត្យផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ បានស្ថាបនារួចរាល់១០០% និងការរៀបចំដាក់បង្គោលភ្លើង ជូនបងប្អូនប្រជាពលរដ្ឋដែលជាអំណោយក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។

សូមជម្រាបជូនថា ផ្លូវមួយខ្សែនេះ កន្លងមកក្រោមការដឹកនាំនឹងសម្របសម្រួលរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តមបានដោះស្រាយបញ្ចប់នូវករណីទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋរួចរាល់តាមបណ្តោយផ្លូវមួយខ្សែនេះ ដោយអនុវត្តតាមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ឯកឧត្តមបានសម្រេចធ្វើផ្លូវមួយខ្សែនេះ ជូនបងប្អូនប្រជាពលរដ្ឋដើម្បីងាយស្រួលក្នុងការដំណើរផងដែរ ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕

2

3

4

ប្រភពពីៈ រដ្ឋបាលខេត្តស្វាយរៀង