មើលបន្តិចក្រែងបានទៅទីនោះ! អ្នកជំងឺកូវីដជាបុគ្គលិកធ្វើការនៅបន្ទប់ពីគ្រោះជម្ងឺ កោះនរា

ភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ជា បុគ្គលិកធ្វើការនៅបន្ទប់ពីគ្រោះជម្ងឺ កោះនរា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៦៥ ផ្លូវ៣៤៩ ភូមិកោះនរាសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវាកម្មនៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 04 29_12 16 30