បិទផ្សារសេរីស្ទោងជាបណ្ដោះអាសន្ន ក្រោយពីរកឃើញអ្នកលក់សាច់ជ្រូកកើតជំងឺកូវីដ-១៩

ខេត្តកំពង់ធំ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចបិទបណ្ដោះអាសន្នផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសារទើបតែរកឃើញវិជ្ជមានកូវីដ-១៩ ទៅលើបុរសម្នាក់ ឈ្មោះ ស៊ាង គឹមសាន អាយុ ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ តាមការបញ្ជាក់ពីអាជ្ញាធរខេត្តសៀមរាប។

ក្រោយពីបុរសខាងលើមានវិជ្ជមានកូវីដ-១៩ អាជ្ញាធរខេត្តកំពង់ធំ បានស្រាវជ្រាវរកឃើញដែលអ្នកប៉ះពាល់ចំនួន ១០៤នាក់ ដោយធ្វើតេស្តរហ័ស ឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់បន្ថែមទៀត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយក្នុងនោះមានស្រី្តម្នាក់ ឈ្មោះ ចេង គឹមនៅ ប្រកបមុខរបរលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងដូចខាងក្រោម៖

Image_2021 04 29_11 00 45